សិក្ខាសាលាស្តីពីការបង្ការ និងការប្រយុទ្ធទប់ស្កាត់ការរីករាលដាលមេរោគអេដស៍/ជំងឺអេដស៍
នាព្រឹកថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលាជាតិគយ, លោក ហ៊ិន សុវ៉ាន់នី អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងសហការី បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពីការបង្ការ និងការប្រយុទ្ធទប់ស្កាត់ការរីករាលដាលមេរោគអេដស៍/ជំងឺអេដស៍ ក្រោមអធិបតីភាព លោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការ និងជាប្រធានគណ:កម្មការប្រយទ្ធប្រឆាំងជំងឺអេដស៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គ.ប.អ ដោយមានការអញ្ជើញចូលរួមរបស់លោកជំទាវ រដ្ឋលេខាធិការ នៃក្រសួងព័ត៌មាន ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំនៃក្រសួងសុខាភិបាល និងមន្ត្រីរាជការក្រោមឱវាទ និងក្រោមអាណាព្យាបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងដេីម្បីចូលរួមអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីវភាពកម្មវិធីអេដស៍ ឆ្នាំ២០២៣ដល់ឆ្នាំ២០២៨ ផ្សារភ្ជាប់យុទ្ធសាស្ត្រជាតិរបស់រាជរដ្ឋាភិបាល ស្របតាមផែនការយុទ្ធសាស្ត្រជាតិ និងកម្មវិធីរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការកសាង និងការពារមាតុភូមិ ព្រមទាំងបញ្ជ្រាបការយល់ដឹង ការកាត់បន្ថយការឆ្លងថ្មី ការសម្រេចតួលេខ ៩៥-៩៥-៩៥ ជាគោលដៅUNAID នៅកម្ពុជា សម្រាប់យុទ្ធនាការអេដស៍កម្ពុជា។
ព័ត៌មានទាក់ទង